ព្រះត្រៃបិដក ភាគ ១៣
វត្ថុនៃកម្ម១ វត្ថុនៃកម្មដទៃទៀត១ ទោសនៃកម្ម១ ទោសនៃកម្មដទៃទៀត១ សម្បត្តិនៃកម្ម២យ៉ាង១ ភូមិនៃភិក្ខុមានសំវាសផ្សេងៗគ្នា១ ភូមិនៃភិក្ខុមានសំវាសស្មើគ្នា១ បារាជិក១ សង្ឃាទិសេស១ ថុល្លច្ច័យ១ បាចិត្តិយៈ១ បាដិទេសនីយៈ១ ទុក្កដ១ ទុព្ភាសិត១ រួមជាកងនៃអាបត្តិ៧ សង្ឃបែកគ្នា១ ភិក្ខុមិនត្រូវឲ្យឧបសម្បទា១ មិនត្រូវឲ្យឧបសម្បទា ចំពោះបុគ្គលពីរពួកដទៃទៀត១ ភិក្ខុមិនត្រូវអាស្រ័យនៅ១ មិនត្រូវឲ្យនិស្ស័យ១ បុគ្គលមិនគួរនឹងត្រូវអាបត្តិ១ បុគ្គលគួរត្រូវអាបត្តិព្រោះក្លែង១ បុគ្គលគួរនឹងត្រូវអាបត្តិព្រោះប្រព្រឹត្តកន្លងវត្ថុដែលប្រកបដោយទោសយ៉ាងធំ១ ការហាមឃាត់១ ការសូត្រនិស្សារណាកម្ម១ ការសូត្រឱសារណាកម្ម១ ការប្តេជ្ញា១ ការទទួល១ ការឃាត់១ ការបៀតបៀន១ ការចោទ១
ID: 636803450193201456
ទៅកាន់ទំព័រ៖