ព្រះត្រៃបិដក ភាគ ១៣
បុគ្គលដែលអនុមោទនាបញ្ចេញវាចា១ បុគ្គលដែលបញ្ចេញវាចា បានញុំាងអ្នកដទៃឲ្យដឹងច្បាស់១។ ការក្រាលកឋិនឡើង មានដល់បុគ្គល៣ពួកនេះ។
[២២៧] ការក្រាលកឋិនមិនឡើង មានប៉ុន្មានយ៉ាង ការក្រាលកឋិនឡើង មានប៉ុន្មានយ៉ាង។ ការក្រាលកឋិនមិនឡើងមាន៣យ៉ាង ការក្រាលកឋិនឡើង មាន៣យ៉ាង។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុវិបត្តិ១ កាលវិបត្តិ១ ករណវិបត្តិ
(១)១។ ការក្រាលកឋិនមិនឡើង មាន៣យ៉ាងនេះ។ ការក្រាលកឋិនឡើង មាន៣យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុសម្បត្តិ១ កាលសម្បត្តិ១ ករណសម្បត្តិ១។ ការក្រាលកឋិនឡើង មាន៣យ៉ាងនេះ។
[២២៨] ភិក្ខុគប្បីស្គាល់កឋិន គប្បីស្គាល់ការក្រាលកឋិន គប្បីស្គាល់ខែដែលក្រាលកឋិន គប្បីស្គាល់វិបត្តិនៃការក្រាលកឋិន គប្បីស្គាល់សម្បត្តិនៃការក្រាលកឋិន គប្បីស្គាល់និមិត្តកម្ម គប្បីស្គាល់ពាក្យនិយាយបញ្ចុះបញ្ចូល គប្បីស្គាល់សំពត់ខ្ចីគេ គប្បីស្គាល់សំពត់ដែលជាសន្និធិ គប្បីស្គាល់សំពត់ជានិស្សគ្គិយៈ។
(១) អដ្ឋកថា ថាវត្ថុវិបត្តិ បានដល់សំពត់ជាអកប្បិយ។ កាលវិបត្តិ គឺសំពត់ដែលពួកទាយកប្រគេនក្នុងថ្ងៃនេះហើយ សង្ឃប្រគល់ឲ្យភិក្ខុអ្នកក្រាលកឋិនក្នុងថ្ងៃស្អែកវិញ។ ករណវិបត្តិ គឺសំពត់ដែលកាត់ហើយ តែមិនបានធ្វើក្នុងថ្ងៃនោះឯង។
ID: 636804077357333192
ទៅកាន់ទំព័រ៖