ព្រះត្រៃបិដក ភាគ ១៣

 [​២២៩​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​គប្បី​ស្គាល់​កឋិន​នោះ​ ​សេចក្តី​ថា​ ​ការ​រួបរួម​នឹង​កិរិយា​ប្រជុំ​នៃ​ធម៌​ទាំងឡាយ​នោះ​ឯង​ ​ជា​នាម​ ​ជា​នាម​កម្ម​ ​ជា​នាម​បញ្ញត្តិ​ ​ជា​សំដី​ ​ជា​គ្រឿង​បញ្ជាក់​ ​ជា​គ្រឿង​ប្រកាស​ ​នេះ​ជា​ពាក្យ​ហៅថា​ ​កឋិន​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​ស្គាល់​ខែ​ ​ដែល​ក្រាលកឋិន​នោះ​ ​សេចក្តី​ថា​ ​ត្រូវ​ស្គាល់​ខែ​ជា​ខាងចុង​នៃ​វស្សានរដូវ​។​ ​ពាក្យ​ថា​ ​គប្បី​ស្គាល់​វិបត្តិ​នៃ​ការ​ក្រាលកឋិន​នោះ​ ​សេចក្តី​ថា​ ​ត្រូវ​ស្គាល់​វិបត្តិ​នៃ​ការ​ក្រាលកឋិន​ ​ដោយ​អាការ២៤​។​ ​ពាក្យ​ថា​ ​គប្បី​ស្គាល់​សម្បត្តិ​នៃ​ការ​ក្រាលកឋិន​នោះ​ ​សេចក្តី​ថា​ ​ត្រូវ​ដឹង​សម្បត្តិ​នៃ​ការ​ក្រាលកឋិន​ ​ដោយ​អាការ១៧​។​ ​ពាក្យ​ថា​ ​គប្បី​ដឹង​និមិត្តកម្ម​នោះ​ ​សេចក្តី​ថា​ ​ភិក្ខុ​ធ្វើ​និមិត្តកម្ម​ថា​ ​អាត្មា​នឹង​ក្រាលកឋិន​ ​ដោយ​សំពត់​នេះ​។​ ​ពាក្យ​ថា​ ​គប្បី​ស្គាល់​ពាក្យ​និយាយ​បញ្ចុះបញ្ចូល​នោះ​ ​សេចក្តី​ថា​ ​ភិក្ខុ​ធ្វើពាក្យ​បញ្ចុះបញ្ចូល​ថា​ ​អាត្មាអញ​នឹង​ធ្វើ​សំពត់​កឋិន​ឲ្យ​កើតឡើង​ ​ដោយ​ពាក្យ​បញ្ចុះបញ្ចូល​នេះ​។​ ​ពាក្យ​ថា​ ​គប្បី​ស្គាល់​សំពត់​ខ្ចីគេ​នោះ​ ​សេចក្តី​ថា​ ​ត្រូវ​ស្គាល់​សំពត់​ដែលគេ​មិនបាន​ឲ្យ​ដាច់​។​ ​ពាក្យ​ថា​ ​គប្បី​ស្គាល់​សំពត់​ដែល​ជា​សន្និធិ​នោះ​ ​សេចក្តី​ថា​ ​ត្រូវ​ស្គាល់​សន្និធិ​មាន២យ៉ាង​ ​គឺ​សន្និធិ​ព្រោះ​ការ​មិន​ធ្វើ​ក្នុង​ថ្ងៃ​នោះ១​ ​សន្និធិ​ព្រោះ​ទុក​ដល់​ថ្ងៃស្អែក១​។​ ​ពាក្យ​ថា​ ​គប្បី​ស្គាល់​សំពត់​ជា​និ​ស្ស​គ្គិ​យៈ​នោះ​ ​សេចក្តី​ថា​ ​ភិក្ខុ​កំពុង​ធ្វើ​ ​(​ចីវរ​)​ ​អរុណ​ក៏​រះ​ឡើង​។​
ថយ | ទំព័រទី ២៤១ | បន្ទាប់
ID: 636804077656810321
ទៅកាន់ទំព័រ៖