ព្រះត្រៃបិដក ភាគ ១៣
ក៏គប្បីដកស្បង់ចាស់ចេញ អធិដ្ឋានស្បង់ថ្មីឡើង គប្បីបញ្ចេញវាចាថា ខ្ញុំក្រាលកឋិនដោយស្បង់នេះ។ ភិក្ខុអ្នកក្រាលកឋិននោះ ត្រូវចូលទៅរកសង្ឃ ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើងពោលដូច្នេះថា បពិត្រព្រះសង្ឃដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) សឹងប្រកបដោយធម៌ សូមលោកម្ចាស់ទាំងឡាយ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ ត្រូវធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា ម្នាលលោកដ៏មានអាយុ កឋិនរបស់សង្ឃ លោកដ៏មានអាយុបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ ចូលទៅរកភិក្ខុច្រើនរូប ធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយដ៏ចំរើន កឋិនរបស់សង្ឃ ខ្ញុំបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ សូមលោកម្ចាស់រាល់អង្គ ទទួលអនុមោទនាចុះ។ ពួកភិក្ខុជាអ្នកអនុមោទនានោះ គប្បីធ្វើចីពរឆៀងស្មាម្ខាង ផ្គងអញ្ជលីឡើង រួចពោលយ៉ាងនេះថា ម្នាលអាវុសោ កឋិនរបស់សង្ឃ លោកបានក្រាលហើយ ការក្រាលកឋិន (នេះ) ប្រកបដោយធម៌ យើងរាល់គ្នា សូមអនុមោទនា។ ភិក្ខុអ្នកក្រាលកឋិននោះ គប្បីចូលទៅរកភិក្ខុ១រូប
ID: 636804078221292608
ទៅកាន់ទំព័រ៖