ព្រះត្រៃបិដក ភាគ ១៣

ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​កឋិន​របស់​សង្ឃ​ ​ខ្ញុំ​បាន​ក្រាល​ហើយ​ ​ការ​ក្រាលកឋិន​ ​(​នេះ​)​ ​ប្រកបដោយ​ធម៌​ ​សូម​លោក​ទទួល​អនុមោទនា​ចុះ​។​ ​ភិក្ខុ​ជា​អ្នក​អនុមោទនា​នោះ​ ​គប្បី​ធ្វើ​ចីពរ​ឆៀង​ស្មា​ម្ខាង​ ​ផ្គង​អញ្ជលី​ឡើង​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​កឋិន​របស់​សង្ឃ​ ​លោក​បាន​ក្រាល​ហើយ​ ​ការ​ក្រាលកឋិន​ ​(​នេះ​)​ ​ប្រកបដោយ​ធម៌​ ​ខ្ញុំ​សូម​ទទួល​អនុមោទនា​។​ ​
 [​២៣១​]​ ​សួរ​ថា​ ​សង្ឃ​ក្រាលកឋិន​ ​គណៈ​ក្រាលកឋិន​ ​បុគ្គល​ក្រាលកឋិន​ ​ឡើង​ឬទេ​។​ ​ឆ្លើយ​ថា​ ​សង្ឃ​ក្រាលកឋិន​ ​មិន​ឡើង​ ​គណៈ​ក្រាលកឋិន​ ​ក៏​មិន​ឡើង​ ​បុគ្គល​ក្រាលកឋិន​ ​ទើប​ឡើង​។​ ​ព្រោះ​សង្ឃ​ក្រាលកឋិន​ ​ក៏​មិន​ឡើង​ ​គណៈ​ក្រាលកឋិន​ ​ក៏​មិន​ឡើង​ ​បុគ្គល​ក្រាលកឋិន​ ​ទើប​ឡើង​ ​កឋិន​ ​សង្ឃ​ក្រាល​មិនបានទេ​ ​កឋិន​ ​គណៈ​ក្រាល​មិនបានទេ​ ​កឋិន​ ​បុគ្គល​ទើប​ក្រាល​បាន​។​ ​សួរ​ថា​ ​សង្ឃ​សំដែង​បាតិមោក្ខ​ ​គណៈ​សំដែង​បាតិមោក្ខ​ ​បុគ្គល​សំដែង​បាតិមោក្ខ​ ​បាន​ឬទេ​។​ ​ឆ្លើយ​ថា​ ​សង្ឃ​សំដែង​បាតិមោក្ខ​មិនបាន​ ​គណៈ​សំដែង​បាតិមោក្ខ​ ​មិនបានទេ​ ​បុគ្គល​ទើប​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636804078516749507
ទៅកាន់ទំព័រ៖