ព្រះត្រៃបិដក ភាគ ១៣
ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានសេចក្តីសន្និដ្ឋានជាកំណត់ ដែលព្រះពុទ្ធជាអាទិច្ចពន្ធុ បានត្រាស់រួចហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធទាំងពីរដាច់មិនមុន មិនក្រោយ។
[២៣៥] ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរសេចក្តីនេះ នឹងលោកម្ចាស់ថា បលិពោធណាដាច់មុន។ ការដោះកឋិន មានវិនាសចីវរជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមឆ្លើយសេចក្តីនេះ នឹងលោកម្ចាស់ថា អាវាសបលិពោធដាច់មុន កាលបើចីវរវិនាសទៅ ចីវរបលិពោធទើបដាច់។
[២៣៦] ការដោះកឋិន មានឮដំណឹងជាកំណត់ ដែលព្រះមានព្រះភាគជាអាទិច្ចពន្ធុ បានត្រាស់ហើយ ខ្ញុំសូមសួរ
ID: 636804079443192497
ទៅកាន់ទំព័រ៖