ព្រះត្រៃបិដក ភាគ ១៣

សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​បលិពោធ​ណា​ដាច់​មុន​។​ ​ការ​ដោះ​កឋិន​ ​មាន​ឮដំណឹង​ជា​កំណត់​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​ហើយ​ ​ខ្ញុំ​សូម​ឆ្លើយ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​ចីវរបលិពោធ​ដាច់​មុន​ ​អាវាស​បលិពោធ​ដាច់​ ​ជាមួយនឹង​វេលា​ដែល​ភិក្ខុ​នោះ​បានឮ​ដំណឹង​។​
​[​២៣៧​]​ ​ការ​ដោះ​កឋិន​ ​មាន​សេចក្តី​អស់សង្ឃឹម​ជា​កំណត់​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​ហើយ​ ​ខ្ញុំ​សូម​សួរ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​បលិពោធ​ណា​ដាច់​មុន​។​ ​ការ​ដោះ​កឋិន​ ​មាន​សេចក្តី​អស់សង្ឃឹម​ ​ជា​កំណត់​ ​ដែល​ព្រះមានព្រះភាគ​ ​ជា​អាទិច្ចពន្ធុ​ ​បាន​ត្រាស់​ហើយ​ ​ខ្ញុំ​សូម​ឆ្លើយ​សេចក្តី​នេះ​ ​នឹង​លោកម្ចាស់​ថា​ ​អាវាស​បលិពោធ​ដាច់​មុន​ ​កាលបើ​សេចក្តី​សង្ឃឹមថានឹង​បាន​ចីវរ​ ​ផុត​អស់ហើយ​ ​ចីវរបលិពោធ​ទើប​ដាច់​។​
ថយ | ទំព័រទី ២៤៨ | បន្ទាប់
ID: 636804079763250803
ទៅកាន់ទំព័រ៖