ព្រះត្រៃបិដក ភាគ ១៣
[២៤០] ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មានប៉ុន្មាន ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មានប៉ុន្មាន ការដោះកឋិន ដែលមិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មានប៉ុន្មាន។ ការដោះកឋិន ដែលអាស្រ័យនឹងសង្ឃ មាន១ គឺសង្ឃសូត្រដកក្នុងចន្លោះ។ ការដោះកឋិន ដែលអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានកិរិយាចៀសចេញទៅ ជាកំណត់១ មានការធ្វើចីវរស្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន មិនអាស្រ័យនឹងសង្ឃ មិនអាស្រ័យនឹងបុគ្គល មាន៤យ៉ាង គឺមានវិនាសចីវរ ជាកំណត់១ មានឮដំណឹង ជាកំណត់១ មានសេចក្តីអស់សង្ឃឹម ជាកំណត់១ កឋិនដោះជាមួយនឹងភិក្ខុទាំងឡាយ១។
[២៤១] ការដោះកឋិន ដោះខាងក្នុងសីមា មានប៉ុន្មាន ការដោះកឋិន ដោះខាងក្រៅសីមា មានប៉ុន្មាន (ព្រោះ) ការដោះកឋិន ដោះក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន។ ការដោះកឋិន ដោះក្នុងសីមា មាន២ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ដោះខាងក្រៅសីមា មាន៣យ៉ាង គឺមានកិរិយាដើរចៀសចេញទៅ ជាកំណត់១ ឮដំណឹង ជាកំណត់១ មានការកន្លងខែត្រកឋិន ជាកំណត់១។ ការដោះកឋិន
ID: 636804080487632235
ទៅកាន់ទំព័រ៖