ព្រះត្រៃបិដក ភាគ ១៣
ដោះខាងក្នុងសីមាក៏មាន ដោះខាងក្រៅសីមាក៏មាន មាន៤យ៉ាង គឺមានការធ្វើចីវរសម្រេច ជាកំណត់១ មានសេចក្តីសន្និដ្ឋាន ជាកំណត់១ មានការវិនាសចីវរ ជាកំណត់១ មានការអស់សេចក្តីសង្ឃឹម ជាកំណត់១។
[២៤២] ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មានប៉ុន្មានប្រការ ការដោះកឋិន កើតព្រមគ្នា រលត់ផ្សេងគ្នា មានប៉ុន្មានប្រការ។ ការដោះកឋិន កើតព្រមគ្នា រលត់ព្រមគ្នា មាន២ប្រការ គឺសង្ឃសូត្រដកក្នុងចន្លោះ១ ដោះជាមួយនឹងភិក្ខុទាំងឡាយ១។ ការដោះកឋិន ក្រៅពីនេះ កើតព្រមគ្នា រលត់ផ្សេងគ្នា។
ចប់ កឋិនភេទ ។
ឧទ្ទាន គឺបញ្ជីរឿងនៃកឋិនភេទនោះ ដូច្នេះ
[២៤៣] និយាយអំពីពាក្យសួរថា បុគ្គលដូចម្តេច ដែលឈ្មោះថា បានក្រាលកឋិន និងមិនបានក្រាល១ កឋិនដែលភិក្ខុក្រាលឡើង និងមិនឡើង ដោយអាការដូចម្តេច១ ធម៌១៥ប្រការ១ ធម៌ដែលមាននិទាន មានហេតុ មានបច្ច័យ១ បុព្វករណៈ សង្គ្រោះដោយធម៌៧យ៉ាង១ មូលរបស់កឋិនជាដើម១ ប្រភេទរបស់បុគ្គលទាំង៨ គួរក្រាលកឋិន១
ID: 636804081040593863
ទៅកាន់ទំព័រ៖