ព្រះត្រៃបិដក ភាគ ១៣

អង្គ​ទាំង៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ស្គាល់​ឧបោសថ១​ ​ស្គាល់​ឧបោសថកម្ម១​ ​ចេះ​បាតិមោក្ខ១​ ​ស្គាល់​បា​តិ​មោក្ខុ​ទ្ទេស១​ ​មាន​វស្សា​គ្រប់៥​ ​ឬ​ជាង៥វស្សា​ឡើង​ទៅ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​គួរ​នៅ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​គួរ​នឹង​នៅ​ ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បានទេ​។​ ​អង្គ​ទាំង៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​ស្គាល់​បវារណា១​ ​មិន​ស្គាល់​បវារណា​កម្ម១​ ​មិន​ចេះ​បាតិមោក្ខ១​ ​មិន​ស្គាល់​បា​តិ​មោក្ខុ​ទ្ទេស១​ ​មាន​វស្សា​មិន​គ្រប់​ប្រាំ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​គួរ​នឹង​នៅ​ ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បាន​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​គួរ​នឹង​នៅ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ស្គាល់​បវារណា១​ ​ស្គាល់​បវារណា​កម្ម១​ ​ចេះ​បាតិមោក្ខ១​ ​ស្គាល់​បា​តិ​មោក្ខុ​ទ្ទេស១​ ​មាន​វស្សា​គ្រប់៥​ ​ឬ​លើស​ជាង៥វស្សា​ឡើង​ទៅ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​គួរ​នឹង​នៅ​ ​ដោយ​ឥត​និស្ស័យ​ ​អស់១ជីវិត​បាន​។​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636804084082037823
ទៅកាន់ទំព័រ៖