ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ឡើយ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​អាច​ដើម្បី​បម្រើ​ដោយខ្លួនឯង​ ​ឬ​ឲ្យ​គេ​បម្រើ​នូវ​អន្តេវាសិក​ ​និង​សទ្ធិវិហារិក​ ​ដែល​មាន​ជម្ងឺ១​ ​មិន​អាច​ដើម្បី​រម្ងាប់​ដោយខ្លួនឯង​ ​ឬ​ឲ្យ​គេ​ជួយ​រម្ងាប់​ ​នូវ​សេចក្តី​អផ្សុក១​ ​មិន​អាច​ដើម្បី​បន្ទោបង់​ដោយខ្លួនឯង​ ​ឬ​ឲ្យ​គេ​ជួយ​បន្ទោបង់​ ​នូវ​សេចក្តី​សង្ស័យ​ ​ដែល​កើតឡើង​តាមធម្មតា១​ ​ដើម្បី​ណែនាំ​ក្នុង​អភិធម្ម១​ ​ដើម្បី​ណែនាំ​ក្នុង​អភិ​វិន័យ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវឲ្យ​ឧបសម្បទា​ ​មិន​ត្រូវឲ្យ​និស្ស័យ​ ​មិន​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបត្រូវ​ឲ្យ​ឧបសម្បទា​ ​ត្រូវឲ្យ​និស្ស័យ​ ​ត្រូវឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​អ្នក​អាច​ដើម្បី​បម្រើ​ដោយខ្លួនឯង​ ​និង​ឲ្យ​គេ​បម្រើ​អន្តេវាសិក​ ​ឬ​សទ្ធិវិហារិក​ ​ដែល​មាន​ជម្ងឺ១​ ​អាច​នឹង​រម្ងាប់​ដោយខ្លួនឯង​ ​ឬ​ប្រើ​គេ​ឲ្យ​ជួយ​រម្ងាប់​ ​នូវ​សេចក្តី​អផ្សុក១​ ​អាច​នឹង​បន្ទោបង់​ដោយខ្លួនឯង​ ​ឬ​ឲ្យ​គេ​បន្ទោបង់​ ​នូវ​សេចក្តី​សង្ស័យ​ ​ដែល​កើតឡើង​តាមធម្មតា១​ ​អាច​ដើម្បី​ណែនាំ​ក្នុង​អភិធម្ម១​ ​ដើម្បី​ណែនាំ​ក្នុង​អភិ​វិន័យ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​នេះឯង
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636804084705613490
ទៅកាន់ទំព័រ៖