ព្រះត្រៃបិដក ភាគ ១៣
ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួនបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនអាចដើម្បីនឹងបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺអភិសមាចារិកវត្ត១ មិនអាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិព្រហ្មចរិយៈ១ មិនអាចណែនាំក្នុងអធិសីល១ មិនអាចណែនាំក្នុងអធិចិត្ត១ មិនអាចណែនាំក្នុងអធិប្បញ្ញា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួនឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវឲ្យឧបសម្បទា ត្រូវឲ្យនិស្ស័យ ត្រូវឲ្យសាមណេរបម្រើខ្លួន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុអាចដើម្បីបង្រៀនអន្តេវាសិក ឬសទ្ធិវិហារិក ក្នុងសិក្ខា គឺអភិសមាចារិកវត្ត១ អាចដើម្បីណែនាំក្នុងសិក្ខា គឺអាទិព្រហ្មចរិយៈ១ អាចដើម្បីណែនាំក្នុងអធិសីល១ អាចដើម្បីណែនាំក្នុងអធិចិត្ត១ អាចដើម្បីណែនាំក្នុងអធិប្បញ្ញា១។ ម្នាលឧបាលិ
ID: 636804084978439095
ទៅកាន់ទំព័រ៖