ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​ឲ្យ​ឧបសម្បទា​ ​ឲ្យ​និស្ស័យ​ ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន​បាន​។​ ​
 [​២៤៦​]​ ​ព្រះ​ឧបាលិ​ក្រាល​បង្គំ​ទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​ខ្មាសបាប១​ ​ភិក្ខុ​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​ ​មាន​សេចក្តី​យល់​ខុស១​ ​មាន​អាជីវ​វិបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មាន​សីលវិបត្តិ​ ​ក្នុង​អធិសីល១​ ​មាន​អាចារ​វិបត្តិ​ ​ក្នុង​អ​ជ្ឈា​ចា​រៈ១​ ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ១​ ​មាន​សេចក្តី​យល់​ខុស១​ ​មាន​អាជីវ​វិបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​ ​ម្នាល​ឧបាលិ​ ​សង្ឃ​ត្រូវ​ធ្វើ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ប្រកបដោយ​ល្បែង​ ​ប្រព្រឹត្តទៅ​តាម​កាយ១​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636804085301647581
ទៅកាន់ទំព័រ៖