ព្រះត្រៃបិដក ភាគ ១៣
[៣៧] ភិក្ខុត្រូវអាបត្តិតែក្នុងកាលដែលព្រះមានព្រះភាគគង់នៅ កាលដែលព្រះអង្គបរិនិព្វានហើយ មិនត្រូវក៏មាន ភិក្ខុត្រូវអាបត្តិតែក្នុងកាលដែលព្រះមានព្រះភាគបរិនិព្វានហើយ កាលដែលព្រះអង្គគង់នៅឡើយ មិនត្រូវក៏មាន ភិក្ខុត្រូវអាបត្តិទាំងក្នុងកាលដែលព្រះអង្គគង់នៅ ទាំងក្នុងកាលដែលព្រះអង្គបរិនិព្វានហើយ ក៏មាន។ ភិក្ខុត្រូវអាបត្តិតែក្នុងកាល មិនត្រូវក្នុងវិកាល ក៏មាន ភិក្ខុត្រូវអាបត្តិតែក្នុងវិកាល មិនត្រូវក្នុងកាលក៏មាន ភិក្ខុត្រូវអាបត្តិទាំងក្នុងកាល ទាំងក្នុងវិកាល ក៏មាន។ ភិក្ខុត្រូវអាបត្តិតែក្នុងវេលាយប់ មិនត្រូវក្នុងវេលាថ្ងៃ ក៏មាន ត្រូវអាបត្តិតែក្នុងវេលាថ្ងៃ មិនត្រូវក្នុងវេលាយប់ ក៏មាន ត្រូវអាបត្តិទាំងវេលាយប់ ទាំងវេលាថ្ងៃ ក៏មាន។ ភិក្ខុមានវស្សា១០ ត្រូវអាបត្តិ មានវស្សាខ្វះពី១០ មិនត្រូវអាបត្តិក៏មាន ភិក្ខុមានវស្សាខ្វះពី១០ ត្រូវអាបត្តិ មានវស្សា១០ មិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុមានវស្សា១០ ទាំងភិក្ខុមានវស្សាខ្វះពី១០ ត្រូវអាបត្តិ ក៏មាន។ ភិក្ខុមានវស្សា៥ ត្រូវអាបត្តិ មានវស្សាខ្វះពី៥ មិនត្រូវអាបត្តិក៏មាន ភិក្ខុមានវស្សាខ្វះពី៥ ត្រូវអាបត្តិ មានវស្សាគ្រប់៥ មិនត្រូវអាបត្តិក៏មាន ទាំងភិក្ខុមានវស្សា៥ ទាំងភិក្ខុមានវស្សាខ្វះពី៥ ត្រូវអាបត្តិក៏មាន។ ភិក្ខុមានចិត្តជាកុសល ត្រូវអាបត្តិ មានចិត្តជា
ID: 636803450682369435
ទៅកាន់ទំព័រ៖