ព្រះត្រៃបិដក ភាគ ១៣
ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុប្រកបដោយការចិញ្ចឹមជីវិតខុស ដោយកាយ១ ប្រកបដោយការចិញ្ចឹមជីវិតខុសដោយវាចា១ ប្រកបដោយការចិញ្ចឹមជីវិតខុស ដោយកាយ និងវាចា១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុត្រូវអាបត្តិហើយ សង្ឃបានធ្វើកម្មរួចហើយ នៅតែឲ្យឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ត្រេកអរនឹងសេចក្តីសន្មតិ ឲ្យជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃបានសន្មតហើយ ក៏នៅតែទៅប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដោយឡែកទៀត។ អង្គ៥ តើដូចម្តេច។
ID: 636804085786045287
ទៅកាន់ទំព័រ៖