ព្រះត្រៃបិដក ភាគ ១៣
គឺសង្ឃបានធ្វើកម្ម ដោយអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិនោះ១ ភិក្ខុត្រូវអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលអាក្រក់ជាងអាបត្តិមុននោះ១ ភិក្ខុតិះដៀលកម្ម១ តិះដៀលសង្ឃ ជាអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ដោយឡែកទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃត្រូវធ្វើកម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។
ចប់ អនិស្សិតវគ្គ ទី១។
ឧទ្ទាន គឺបញ្ជីរឿង នៃអនិស្សិតវគ្គ នោះដូច្នេះ
[២៤៧] និយាយអំពីភិក្ខុមិនស្គាល់ឧបោសថជាដើម១ មិនស្គាល់បវារណាជាដើម១ មិនស្គាល់អាបត្តិ១ ភិក្ខុមិនចេះបម្រើសិស្សឈឺ១ មិនចេះបង្រៀនសិស្ស ក្នុងអភិសមាចារិកវត្ត១ មិនខ្មាសបាប១ មិនចេះណែនាំក្នុងអធិសីល១
ID: 636804086185128113
ទៅកាន់ទំព័រ៖