ព្រះត្រៃបិដក ភាគ ១៣
ប្រកបដោយល្បែង១ ប្រកបដោយអនាចារៈ១ ប្រកបដោយកិរិយាបៀតបៀន១ ប្រកបដោយការចិញ្ចឹមជីវិតខុស១ សង្ឃធ្វើកម្មដោយអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិដដែលនោះ១ ភិក្ខុពោលតិះដៀលព្រះពុទ្ធ១ នេះជាវគ្គសង្គហៈទី១។
[២៤៨] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃមិនត្រូវរម្ងាប់កម្មដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុត្រូវអាបត្តិហើយ សង្ឃក៏បានធ្វើកម្មហើយ នៅតែឲ្យឧបសម្បទា១ នៅតែឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ត្រេកអរនឹងសេចក្តីសន្មតិ ឲ្យជាអ្នកឲ្យឱវាទ ដល់ភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ នៅតែទៅប្រដៅភិក្ខុនី១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺសង្ឃបានធ្វើកម្មចំពោះអាបត្តិណា ភិក្ខុនោះ នៅតែត្រូវអាបត្តិនោះទៀត១ ត្រូវអាបត្តិឯទៀត ប្រហែលនឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលអាក្រក់ជាងអាបត្តិនោះ១ តិះដៀលកម្ម១
ID: 636804086541398491
ទៅកាន់ទំព័រ៖