ព្រះត្រៃបិដក ភាគ ១៣
តិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ មានគំនិតយល់ខុស១ មានអាជីវវិបត្តិ១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្មដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនមានខ្មាសបាប១ ភិក្ខុល្ងង់១ មិនមែនជាបកតត្ត១ ជាអ្នកធ្វើនូវសេចក្តីញាំញី (អាបត្តិតូចធំ)១ មិនធ្វើឲ្យពេញលេញ ក្នុងវត្តទាំងឡាយ និងសិក្ខា១។ ម្នាលឧបាលិ សង្ឃមិនត្រូវរម្ងាប់កម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។
[២៤៩] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកចូលទៅកាន់សង្រ្គាម កាលបើចូលទៅរកសង្ឃ ត្រូវតំកល់ធម៌ប៉ុន្មានទុកក្នុងសន្តាន សឹមចូលទៅរកសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុជាអ្នកចូលទៅកាន់សង្គ្រាម កាលបើចូលទៅរកសង្ឃ ត្រូវ
ID: 636804086862356849
ទៅកាន់ទំព័រ៖