ព្រះត្រៃបិដក ភាគ ១៣

តំ​កល់​ធម៌៥យ៉ាង​ ​ទុក​ក្នុង​សន្តាន​ ​ហើយ​សឹម​ចូល​ទៅ​រក​សង្ឃ​។​ ​ធម៌៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ជា​អ្នក​ចូល​ទៅកាន់​សង្គ្រាម​ ​កាលបើ​ចូល​ទៅ​រក​សង្ឃ​ ​ត្រូវ​មានចិត្ត​ឱនលំទោន​ ​សឹម​ចូល​ទៅ​រក​សង្ឃ​ ​គប្បី​ជា​អ្នកមាន​ចិត្តស្មើ​ ​ដោយ​សំពត់​សម្រាប់​ជូត​ធូលី​ ​ជា​អ្នក​ឈ្លាស​ក្នុង​អាសនៈ​ ​ឈ្លាស​ក្នុង​ការ​អង្គុយ១​ ​មិន​ត្រូវ​ចូល​ទៅ​ច្រៀ​ត​បៀត​ពួក​ភិក្ខុ​ជា​ថេរៈ​ ​មិន​ត្រូវ​ឃាត់​អាសនៈ​ពួក​ភិក្ខុ​ខ្ចី​ ​អង្គុយ​លើ​អាសនៈ​ ​តាម​សមគួរ១​ ​មិន​ត្រូវជា​អ្នក​និយាយ​ពាក្យ​ផ្តេសផ្តាស​ ​មិន​ត្រូវ​និយាយ​តិរច្ឆានកថា១​ ​ត្រូវ​ពោល​ធម៌​ដោយខ្លួនឯង​ ​ឬ​អារាធនា​អ្នកដទៃ​ឲ្យ​ពោល​ធម៌១​ ​មិន​ត្រូវ​មើលងាយ​ព្រះ​អរិយបុគ្គល​ ​ដែល​លោក​គង់​ស្ងៀម១​ ​ម្នាល​ឧបាលិ​ ​បើ​សង្ឃ​ធ្វើ​កម្ម​ទាំងឡាយ​ ​ដែល​សង្ឃ​គប្បី​ធ្វើ​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា​ ​ម្នាល​ឧបាលិ​ ​បើ​មាន​ភិក្ខុ​មិន​គាប់ចិត្ត​នឹង​កម្ម​នោះ​ ​ភិក្ខុ​នោះ​ ​ត្រូវ​ធ្វើ​ទិដ្ឋិ​ឲ្យ​ច្បាស់ប្រាកដ​ ​សឹម​ដំ​កល់​សាមគ្គី​។​ ​សេចក្តី​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​ភិក្ខុ​នោះ​ ​ត្រូវ​តំ​កល់​សាមគ្គី​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​មិន​ត្រូវ​មានខ្លួន​បែក​អំពី​សង្ឃ​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ជា​អ្នក​ចូល​ទៅកាន់​សង្គ្រាម​ ​កាលបើ​ចូល​ទៅ​រក​សង្ឃ​ ​ត្រូវ​តំ​កល់​ធម៌​ទាំង៥នេះ​ ​ក្នុង​សន្តាន​សិន​ ​សឹម​ចូល​ទៅ​រក​សង្ឃ​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636804087143412924
ទៅកាន់ទំព័រ៖