ព្រះត្រៃបិដក ភាគ ១៣
[២៥០] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលប្រកបដោយអង្គប៉ុន្មាន ពោលក្នុងកណ្តាលជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ពោលក្នុងកណ្តាលជំនុំសង្ឃ នាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកនិយាយពាក្យប្រកបដោយលោភៈជាដើម១ ជាអ្នកពោលអាងអ្នកដទៃ១ ជាអ្នកមិនឈ្លាសក្នុងភាសា និងវិនិច្ឆ័យ១ ជាអ្នកមិនចោទភិក្ខុផងគ្នា ឲ្យសមគួរតាមធម៌ សមគួរតាមវិន័យ សមគួរតាមអាបត្តិ១ ជាអ្នកមិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង និយាយកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកមិននិយាយពាក្យប្រកបដោយលោភៈជាដើម១ មិនពោលអាងអ្នកដទៃ១
ID: 636804087470051607
ទៅកាន់ទំព័រ៖