ព្រះត្រៃបិដក ភាគ ១៣
ជាអ្នកឈ្លាសក្នុងភាសា និងវិនិច្ឆ័យ១ ជាអ្នកចោទភិក្ខុផងគ្នា ឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ ជាអ្នកកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាគាប់ចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត កាលនិយាយក្នុងជំនុំសង្ឃ ក៏តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកអួតអាង សរសើរលើកបុគ្គលដទៃ១ ជាអ្នកផ្ទញ់ផ្ទាល់គេ១ ប្រកាន់យកហេតុដែលមិនមែនជានិយ្យានិកធម៌១ ឃាត់ហេតុដែលជានិយ្យានិកធម៌១ និយាយពាក្យច្រើនឥតប្រយោជន៍១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកមិនអួតអាង សរសើរលើកបុគ្គលដទៃ១
ID: 636804087719595880
ទៅកាន់ទំព័រ៖