ព្រះត្រៃបិដក ភាគ ១៣
ជាអ្នកមិនផ្ទញ់ផ្ទាល់គេ១ កាន់យកហេតុដែលជានិយ្យានិកធម៌១ ឃាត់ហេតុមិនមែនជានិយ្យានិកធម៌១ មិននិយាយពាក្យដែលឥតប្រយោជន៍ដោយច្រើន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង នាំឲ្យជនច្រើនគ្នាពេញចិត្តផង នាំឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ អង្គទាំង៥ តើដូចម្តេច។ គឺភិក្ខុជាអ្នកនិយាយសង្កត់សង្កិន (ព្រោះអាស្រ័យមានះ)១ មិនបានសូមឱកាសជាមុន ក៏ស្រាប់តែនិយាយ១ មិនចោទភិក្ខុដទៃឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនកាត់សេចក្តីឲ្យសមគួរតាមធម៌ ឲ្យសមគួរតាមវិន័យ ឲ្យសមគួរតាមអាបត្តិ១ មិនព្យាករដោយសមគួរ តាមសេចក្តីយល់របស់ខ្លួន១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំមិនឲ្យជនច្រើនគ្នាត្រេកអរផង នាំមិនឲ្យជនច្រើនគ្នាពេញចិត្តផង នាំមិនឲ្យជនច្រើនគ្នាចូលចិត្តផង។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ កាលនិយាយក្នុងកណ្តាលជំនុំសង្ឃ តែងនាំឲ្យជនច្រើនគ្នាត្រេកអរផង
ID: 636804087964189870
ទៅកាន់ទំព័រ៖