ព្រះត្រៃបិដក ភាគ ១៣
ឧទ្ទាន គឺបញ្ជីរឿងនៃនប្បដិប្បស្សម្ភនវគ្គ ទី២ នោះដូច្នេះ
[២៥២] និយាយអំពីភិក្ខុត្រូវអាបត្តិ១ សង្ឃធ្វើកម្មភិក្ខុនោះចំពោះអាបត្តិណា១ ភិក្ខុពោលតិះដៀលព្រះពុទ្ធជាដើម១ មិនខ្មាសបាប១ ចូលទៅកាន់សង្គ្រាម១ និយាយពាក្យប្រកបដោយលោភៈជាដើម១ អួតអាងសរសើរលើកបុគ្គលដទៃ១ ពោលពាក្យសង្កត់សង្កិន១ អានិសង្សនៃការរៀនវិន័យ១។
[២៥៣] ព្រះឧបាលិក្រាលបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ដែលមិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺមិនស្គាល់អាបត្តិ១ មិនស្គាល់សមុដ្ឋាននៃអាបត្តិ១ មិនស្គាល់ប្រយោគនៃអាបត្តិ១ មិនស្គាល់ការរម្ងាប់អាបត្តិ១ មិនឈ្លាសក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើប ត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់សមុដ្ឋាននៃអាបត្តិ១ ស្គាល់ប្រយោគរបស់អាបត្តិ១
ID: 636804088677550672
ទៅកាន់ទំព័រ៖