ព្រះត្រៃបិដក ភាគ ១៣
អកុសល មិនត្រូវអាបត្តិក៏មាន ភិក្ខុមានចិត្តជាអកុសល ត្រូវអាបត្តិ មានចិត្តជាកុសល មិនត្រូវអាបត្តិក៏មាន ភិក្ខុមានចិត្តជាអព្យាក្រឹត ត្រូវអាបត្តិក៏មាន។ ភិក្ខុមានចិត្តប្រកបដោយសុខវេទនា ត្រូវអាបត្តិក៏មាន មានចិត្តប្រកបដោយទុក្ខវេទនា ត្រូវអាបត្តិក៏មាន មានចិត្តប្រកបដោយអទុក្ខមសុខវេទនា ត្រូវអាបត្តិក៏មាន។
[៣៨] ចោទនាវត្ថុ (វត្ថុជាគ្រឿងចោទ) មាន៣យ៉ាង គឺដោយឃើញ១ ឮ១ រង្កៀស១។ ការចាប់ស្លាក មាន៣យ៉ាងគឺ គូឡ្ហកៈ (ស្លាកបិទ)១ វិវដ្តកៈ (ស្លាកបើក)១ សកណ្ណជប្បកៈ (ការខ្សឹបជិតត្រចៀកជាស្លាក)១។ បំរាមមាន៣យ៉ាងគឺ សេចក្តីប្រាថ្នាធំ១ សេចក្តីមិនសន្តោស១ សេចក្តីមិនផូរផង់ចិត្ត១។ អនុញ្ញាតមាន៣យ៉ាងគឺ សេចក្តីប្រាថ្នាតិច១ សេចក្តីសន្តោស១ សេចក្តីផូរផង់ចិត្ត១។ បំរាមមាន៣យ៉ាងដទៃទៀតគឺ សេចក្តីប្រាថ្នាធំ១ សេចក្តីមិនសន្តោស១ សេចក្តីមិនដឹងប្រមាណ១។ អនុញ្ញាតមាន៣យ៉ាងគឺ សេចក្តីប្រាថ្នាតិច១ សេចក្តីសន្តោស១ សេចក្តីដឹងប្រមាណ១។ បញ្ញត្តិមាន៣យ៉ាងគឺ បញ្ញត្តិ១ អនុប្បញ្ញត្តិ១ អនុប្បន្នប្បញ្ញត្តិ១។ បញ្ញត្តិមាន៣យ៉ាងដទៃទៀតគឺ សព្វត្ថប្បញ្ញត្តិ១ បទេសប្បញ្ញត្តិ១ សាធារណប្បញ្ញត្តិ១។ បញ្ញត្តិមាន៣យ៉ាងដោយឡែកទៀតគឺ អសាធារណប្បញ្ញត្តិ១ ឯកតោបញ្ញត្តិ១ ឧភតោបញ្ញត្តិ១។
ID: 636803450975236186
ទៅកាន់ទំព័រ៖