ព្រះត្រៃបិដក ភាគ ១៣

ក៏​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ដែរ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​មិន​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​មិន​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​មិន​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​មិន​ស្គាល់​សប្ប​ដិ​កម្មា​បត្តិ​(​១​)​ ​និង​អប្ប​ដិ​កម្មា​បត្តិ​(​២​)​១​ ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​ស្គាល់​អាបត្តិ​ ​និង​អនាបត្តិ១​ ​ស្គាល់​លហុកាបត្តិ​ ​និង​គរុកាបត្តិ១​ ​ស្គាល់​សាវ​សេសា​បត្តិ​ ​និង​អ​នវ​សេសា​បត្តិ១​ ​ស្គាល់​ទុ​ដ្ឋុ​ល្លា​បត្តិ​ ​និង​អ​ទុ​ដ្ឋុ​ល្លា​បត្តិ១​ ​ស្គាល់​សប្ប​ដិ​កម្មា​បត្តិ​ ​និង​អប្ប​ដិ​កម្មា​បត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើបត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​បាន​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​មិន​ត្រូវ​និយាយ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ឡើយ​។​ ​អង្គ៥​ ​តើ​ដូចម្តេច​។​ ​គឺ​ភិក្ខុ​មិន​ស្គាល់​កម្ម​ ​(​៧ប្រការ​(​៣​)​ ​មាន​ត​ជ្ជ​នី​យក​ម្ម​ជាដើម​)​១​ ​មិន​ស្គាល់​ការ​ធ្វើ​កម្ម១​
​(​១​)​ ​សប្ប​ដិ​កម្មា​បត្តិ​ ​ប្រែថា​ ​អាបត្តិ​ដែល​នៅ​កែ​បាន​នៅឡើយ​ ​បាន​ដល់​អាបត្តិ៦កង​ ​តាំងពី​សង្ឃាទិសេស​ ​រៀង​ដល់​ទុព្ភាសិត​។​ ​(​២​)​ ​អប្ប​ដិ​កម្មា​បត្តិ​ ​ប្រែថា​ ​អាបត្តិ​កែ​មិនបាន​ ​គឺ​បាន​ដល់​អាបត្តិ​បារាជិក​។​ ​(​៣​)​ ​កម្ម៧យ៉ាង​ ​គឺ​ត​ជ្ជ​នី​យក​ម្ម១​ ​និ​យស្ស​កម្ម១​ ​បព្វាជនីយ​កម្ម១​ ​បដិ​សារ​ណី​យក​ម្ម១​ ​ឱ​ក្ខេ​បនី​យក​ម្ម១​ ​បត្ត​និ​ក្កុ​ជ្ជ​នក​ម្ម១​ ​បត្ត​ឧក្កុ​ជ្ជ​នក​ម្ម១​ ​រួម​ជា៧យ៉ាង​។​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636804089721820401
ទៅកាន់ទំព័រ៖