ព្រះត្រៃបិដក ភាគ ១៣
មិនស្គាល់វត្ថុរបស់កម្ម១ មិនស្គាល់វត្តរបស់កម្ម១ មិនស្គាល់ការរម្ងាប់របស់កម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់កម្ម១ ស្គាល់ការធ្វើកម្ម១ ស្គាល់វត្ថុរបស់កម្ម១ ស្គាល់វត្តរបស់កម្ម១ ស្គាល់ការរម្ងាប់របស់កម្ម១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនស្គាល់វត្ថុ (នៃអាបត្តិទាំង៧)១ មិនស្គាល់និទាន គឺរឿងរ៉ាវដែលទ្រង់បញ្ញត្តសិក្ខាបទ១ មិនស្គាល់បញ្ញត្តិ១ មិនស្គាល់សេចក្តីខាងចុង ខាងដើមបទ
(១)១ មិនស្គាល់គន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។
(១) អដ្ឋកថា ថា មិនស្គាល់សេចក្តីខាងចុង និងខាងដើមបទនោះ គឺដូចជាគេធ្លាប់សូត្រថា ពុទ្ធោ ភគវា ត្រឡប់ជាសូត្រ ភគវា ពុទ្ធោ ដូច្នេះវិញ។
ID: 636804090130983803
ទៅកាន់ទំព័រ៖