ព្រះត្រៃបិដក ភាគ ១៣
ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុស្គាល់ញត្តិ១ ស្គាល់ការធ្វើដោយញត្តិ១ ស្គាល់វិធីសូត្រដោយញត្តិ១ ស្គាល់សមថៈដោយញត្តិ១ ស្គាល់ការរម្ងាប់ដោយញត្តិ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត ក៏មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃដែរ។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុមិនចេះសុត្តៈ គឺឧភតោវិភង្គ១ មិនចេះសុត្តានុលោម គឺមហាបទេសទាំងបួន១ មិនចេះវិន័យ គឺខន្ធកៈ និងបរិវារៈ១ មិនចេះវិនយានុលោម គឺមហាបទេសទាំងបួន១ មិនឈ្លាសក្នុងហេតុដែលគួរ និងមិនគួរ១។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង មិនត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃឡើយ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបត្រូវនិយាយក្នុងកណ្តាលជំនុំសង្ឃបាន។ អង្គ៥ តើដូចម្តេច។ គឺភិក្ខុចេះសុត្តៈ១
ID: 636804090994653202
ទៅកាន់ទំព័រ៖