ព្រះត្រៃបិដក ភាគ ១៣

 [​៣៩​]​ ​ភិក្ខុ​ពាល​ត្រូវអាបត្តិ​ ​ភិក្ខុ​ជា​បណ្ឌិត​ ​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ភិក្ខុ​ជា​បណ្ឌិត​ ​ត្រូវអាបត្តិ​ ​ភិក្ខុ​ពាល​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​ភិក្ខុ​ពាល​ក្តី​ ​ជា​បណ្ឌិត​ក្តី​ ​ត្រូវអាបត្តិ​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​ក្នុង​កាឡ​ប័ក្ខ​ ​(​រនោច​)​ ​មិន​ត្រូវ​ក្នុង​ជុណ្ហប័ក្ខ​ ​(​ខ្នើត​)​ ​ក៏​មាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ក្នុង​ជុណ្ហប័ក្ខ​ ​មិន​ត្រូវ​ក្នុង​កាឡ​ប័ក្ខ​ក៏​មាន​ ​ភិក្ខុ​មិន​ត្រូវអាបត្តិ​ ​ទាំង​ក្នុង​កាឡ​ប័ក្ខ​ ​ទាំង​ក្នុង​ជុណ្ហប័ក្ខ​ ​ក៏​មាន​។​ ​សេចក្តី​អនុញ្ញាត​ ​គួរតែ​ក្នុង​កាឡ​ប័ក្ខ​ ​មិន​គួរ​ក្នុង​ជុណ្ហប័ក្ខ​ក៏​មាន​ ​គួរតែ​ក្នុង​ជុណ្ហប័ក្ខ​ ​មិន​គួរ​ក្នុង​កាឡ​ប័ក្ខ​ក៏​មាន​ ​គួរ​ទាំង​ក្នុង​កាឡ​ប័ក្ខ​ ​ទាំង​ជុណ្ហប័ក្ខ​ក៏​មាន​។​ ​ភិក្ខុ​ត្រូវអាបត្តិ​ ​តែ​ក្នុង​ហេមន្តរដូវ​ ​មិន​ត្រូវ​ក្នុង​គិម្ហរដូវ​ ​ទាំង​មិន​ត្រូវអាបត្តិ​ក្នុង​វស្សានរដូវ​ក៏​មាន​ ​ត្រូវអាបត្តិ​ក្នុង​គិម្ហរដូវ​ ​មិន​ត្រូវអាបត្តិ​ក្នុង​ហេមន្តរដូវ​ ​មិន​ត្រូវអាបត្តិ​ក្នុង​វស្សានរដូវ​ផង​ក៏​មាន​ ​ត្រូវអាបត្តិ​ក្នុង​វស្សានរដូវ​ ​មិន​ត្រូវអាបត្តិ​ក្នុង​គិម្ហរដូវ​ផង​ ​មិន​ត្រូវអាបត្តិ​ក្នុង​ហេមន្តរដូវ​ផង​ ​ក៏​មាន​។​ ​សង្ឃ​ត្រូវអាបត្តិ​ ​គណៈ​មិន​ត្រូវអាបត្តិ​ ​បុគ្គល​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​គណៈ​ត្រូវអាបត្តិ​ ​សង្ឃ​មិន​ត្រូវអាបត្តិ​ ​បុគ្គល​មិន​ត្រូវអាបត្តិ​ក៏​មាន​ ​បុគ្គល​ត្រូវអាបត្តិ​ ​សង្ឃ​មិន​ត្រូវអាបត្តិ​ ​គណៈ​មិន​ត្រូវអាបត្តិ​ក៏​មាន​។​ ​សេចក្តី​អនុញ្ញាត​គួរ​ដល់​សង្ឃ​ ​មិន​គួរ​ដល់​គណៈ​ ​មិន​គួរ​ដល់​បុគ្គល​ក៏​មាន​ ​គួរ​ដល់​គណៈ​ ​មិន​គួរ​ដល់​សង្ឃ​ ​មិន​គួរ​ដល់​បុគ្គល​ក៏​មាន​ ​គួរ​ដល់​បុគ្គល​ ​មិន​គួរ​ដល់​សង្ឃ​ ​មិន​គួរ​ដល់​គណៈ​ក៏​មាន​។​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636803451249451870
ទៅកាន់ទំព័រ៖