ព្រះត្រៃបិដក ភាគ ១៣
ប្រាប់សេចក្តីយល់ឃើញជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុមានសំវាសស្មើគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុដែលឋិតនៅ ក្នុងសីមាជាមួយគ្នា១ ប្រាប់សេចក្តីយល់ឃើញ ក្នុងសំណាក់ភិក្ខុជាបកតត្ត១ ប្រាប់សេចក្តីយល់ឃើញ មិនមែនជាមួយនឹងភិក្ខុ៤រូប ឬ៥រូប១ ប្រាប់សេចក្តីយល់ឃើញដោយមិនគិតតែក្នុងចិត្ត១។ ម្នាលឧបាលិ ការប្រាប់សេចក្តីយល់ឃើញ ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។
[២៥៦] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការទទួលប្រគេន មិនប្រកបដោយធម៌ មានប៉ុន្មានយ៉ាង។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការទទួលប្រគេន មិនប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺគេប្រគេនវត្ថុដោយកាយ ភិក្ខុមិនបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយកាយ ភិក្ខុមិនបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនដោយវត្ថុជាប់នឹងកាយ ភិក្ខុមិនបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុមិនបានទទួល
ID: 636804092852299454
ទៅកាន់ទំព័រ៖