ព្រះត្រៃបិដក ភាគ ១៣
ដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយបោះមកឲ្យ ភិក្ខុមិនបានទទួលដោយកាយ ឬដោយវត្ថុជាប់នឹងកាយ១។ ម្នាលឧបាលិ ការទទួលប្រគេន មិនប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។ ម្នាលឧបាលិ ការទទួលប្រគេន ប្រកបដោយធម៌នេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺគេប្រគេនវត្ថុដោយកាយ ភិក្ខុបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយកាយ ភិក្ខុបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុបានទទួលដោយកាយ១ គេប្រគេនវត្ថុដោយវត្ថុជាប់នឹងកាយ ភិក្ខុបានទទួលដោយវត្ថុជាប់នឹងកាយ១ គេប្រគេនវត្ថុដោយបោះមកឲ្យ ភិក្ខុបានទទួលដោយកាយ ឬដោយវត្ថុជាប់នឹងកាយ១។ ម្នាលឧបាលិ ការទទួលប្រគេន ប្រកបដោយធម៌ មាន៥យ៉ាងនេះឯង។
[២៥៧] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន អនតិរិត្តភោជន (ភោជនដែលភិក្ខុមិនបានធ្វើវិនយកម្ម) មានប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ អនតិរិត្តភោជននេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុដែលមិនគួរធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបានទទួលប្រគេនយកទៅធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុដទៃ មិនបានលើក
ID: 636804098553305533
ទៅកាន់ទំព័រ៖