ព្រះត្រៃបិដក ភាគ ១៣
ឡើងធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបានឋិតនៅក្នុងហត្ថបាស ធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុមិនបាននិយាយថា របស់ទាំងអស់នេះគួរ១។ ម្នាលឧបាលិ អនតិរិត្តភោជននេះ មាន៥យ៉ាង។ ៥យ៉ាង គឺអ្វីខ្លះ។ គឺវត្ថុដែលគួរធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុបានទទួលប្រគេនយកទៅធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុបានលើកឡើងធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុឋិតនៅក្នុងហត្ថបាស ធ្វើវិនយកម្ម១ វត្ថុដែលភិក្ខុនិយាយថា របស់ទាំងអស់នេះគួរ១។ ម្នាលឧបាលិ អនតិរិត្តភោជន មាន៥យ៉ាងនេះឯង។
[២៥៨] ព្រះឧបាលិទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ការហាមភោជន ប្រាកដដោយអាការប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ការហាមភោជន ប្រាកដដោយអាការ៥យ៉ាង។ អាការ៥យ៉ាង គឺអ្វីខ្លះ។ គឺការកំពុងឆាន់ប្រាកដ១ ភោជនប្រាកដ១ បុគ្គលឋិតនៅក្នុងហត្ថបាស១ បង្អោនមកប្រគេន១ ការហាមឃាត់ប្រាកដ១។ ម្នាលឧបាលិ ការហាមភោជនប្រាកដដោយអាការ៥យ៉ាងនេះឯង។
ID: 636804098848662426
ទៅកាន់ទំព័រ៖