ព្រះត្រៃបិដក ភាគ ១៣

 [​២៥៩​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បដិញ្ញាត​ក​រណៈ​ ​(​ការ​កាត់​អាបត្តិ​តាម​ប្តេជ្ញា​)​ ​មិន​ប្រកបដោយ​ធម៌​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​បដិញ្ញាត​ក​រណៈ​ ​មិន​ប្រកបដោយ​ធម៌​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​ត្រូវ​បារាជិក​ ​ហើយ​គេ​ចោទ​ដោយ​បារាជិក​ ​តែ​ប្តេជ្ញា​ថា​ ​ត្រូវ​សង្ឃាទិសេស​ទៅវិញ​ ​សង្ឃ​ក៏​កាត់សេចក្តី​ភិក្ខុ​នោះ​ ​ដោយ​សង្ឃាទិសេស​ ​(​នេះ​)​ ​ជា​បដិញ្ញាត​ក​រណៈ​ ​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​ជា​អ្នក​ត្រូវ​បារាជិក​ ​ហើយ​គេ​ចោទ​ដោយ​អាបត្តិ​បារាជិក​ ​តែ​ប្តេជ្ញា​ថា​ ​ត្រូវ​បាចិត្តិយៈ​ ​ឬ​បាដិទេសនីយៈ​ ​ឬ​ទុក្កដ​ទៅវិញ​ ​សង្ឃ​កាត់សេចក្តី​ភិក្ខុ​នោះ​ ​ដោយ​ទុក្កដ​ ​(​នេះ​)​ ​ជា​បដិញ្ញាត​ក​រណៈ​ ​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​ជា​អ្នក​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ឬ​បាចិត្តិយៈ​ ​ឬ​បាដិទេសនីយៈ​ ​ឬ​ទុក្កដ​ ​ហើយ​គេ​ចោទ​ដោយ​ទុក្កដ​ ​តែ​ប្តេជ្ញា​ថា​ ​ត្រូវ​បារាជិក​ទៅវិញ​ ​សង្ឃ​បាន​កាត់សេចក្តី​ភិក្ខុ​នោះ​ ​ដោយ​បារាជិក​ ​(​នេះ​)​ ​ជា​បដិញ្ញាត​ក​រណៈ​ ​មិន​ប្រកបដោយ​ធម៌​ ​ភិក្ខុ​ជា​អ្នក​ត្រូវ​ទុក្កដ​ ​ហើយ​គេ​ចោទ​ដោយ​ទុក្កដ​ ​តែ​ប្តេជ្ញា​ថា​ ​ត្រូវ​សង្ឃាទិសេស​ ​ឬ​បាចិត្តិយៈ​ ​ឬ​បាដិទេសនីយៈ​ទៅវិញ​ ​សង្ឃ​បាន​កាត់សេចក្តី​ភិក្ខុ​នោះ​ ​ដោយ​បាដិទេសនីយៈ​ ​(​នេះ​)​ ​ជា​បដិញ្ញាត​ក​រណៈ​ ​មិន​ប្រកបដោយ​ធម៌​។​ ​ម្នាល​ឧបាលិ​ ​
ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 636804099129518490
ទៅកាន់ទំព័រ៖