ព្រះត្រៃបិដក ភាគ ១៣

បដិញ្ញាត​ក​រណៈ​ ​មិន​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​ម្នាល​ឧបាលិ​ ​បដិញ្ញាត​ក​រណៈ​ ​ប្រកបដោយ​ធម៌​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​ត្រូវ​បារាជិក​ ​ហើយ​គេ​ចោទ​ដោយ​បារាជិក​ ​ក៏​ប្តេជ្ញា​ថា​ ​ត្រូវ​បារាជិក​មែន​ ​សង្ឃ​បាន​កាត់សេចក្តី​ភិក្ខុ​នោះ​ ​ដោយ​បារាជិក​ ​(​នេះ​)​ ​ជា​បដិញ្ញាត​ក​រណៈ​ ​ប្រកបដោយ​ធម៌​ ​ភិក្ខុ​ជា​អ្នក​ត្រូវ​សង្ឃាទិសេស​ ​ឬ​បាចិត្តិយៈ​ ​ឬ​បាដិទេសនីយៈ​ ​ឬ​ទុក្កដ​ ​ហើយ​គេ​ចោទ​ដោយ​ទុក្កដ​ ​ក៏​ប្តេជ្ញា​ថា​ ​ត្រូវ​ទុក្កដ​មែន​ ​សង្ឃ​ក៏បាន​កាត់សេចក្តី​ភិក្ខុ​នោះ​ ​ដោយ​ទុក្កដ​ ​(​នេះ​)​ ​ជា​បដិញ្ញាត​ក​រណៈ​ ​ប្រកបដោយ​ធម៌​។​ ​ម្នាល​ឧបាលិ​ ​បដិញ្ញាត​ក​រណៈ​ ​ប្រកបដោយ​ធម៌​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​២៦០​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​កាលបើ​សូមឱកាស​កម្ម​ ​(​ដើម្បី​ចោទ​)​ ​មិន​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​កាលបើ​សូមឱកាស​កម្ម​ ​មិន​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យ​ទេ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិន​មាន​សេចក្តី​ខ្មាសបាប១​ ​ជា​ភិក្ខុ​ល្ងង់១​ ​ជា​ភិក្ខុ​មិនមែន​ជា​បកត​ត្ត១​ ​ជា​ភិក្ខុ​និយាយ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636804099403514162
ទៅកាន់ទំព័រ៖