ព្រះត្រៃបិដក ភាគ ១៣

ដោយ​ប្រាថ្នា​ដើម្បីឲ្យ​ភិក្ខុ​ដទៃ​ឃ្លាត​ ​(​ចាក​សាសនា​)​១​ ​មិន​ប្រាថ្នា​នឹង​ចេញ​ចាក​អាបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​កាលបើ​សូមឱកាស​កម្ម​ ​មិន​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យ​ទេ​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​កាលបើ​សូមឱកាស​កម្ម​ ​ទើប​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មាន​សេចក្តី​ខ្មាសបាប១​ ​ជា​បណ្ឌិត១​ ​ជា​ភិក្ខុ​បកត​ត្ត១​ ​ជា​ភិក្ខុ​និយាយ​ដោយ​ប្រាថ្នា​ឲ្យ​ភិក្ខុ​ដទៃ​ចេញ​ចាក​អាបត្តិ១​ ​មិន​ប្រាថ្នា​ឲ្យ​ភិក្ខុ​ដទៃ​ឃ្លាត​ ​(​ចាក​សាសនា​)​១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​កាលបើ​សូមឱកាស​កម្ម​ ​ទើប​គួរ​ភិក្ខុ​ដទៃ​បើកឱកាស​កម្ម​ឲ្យបាន​។​ ​
 [​២៦១​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ដែល​ភិក្ខុ​ដទៃ​ ​មិន​គួរ​សាកច្ឆា​វិន័យ​ជាមួយ​ផង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥​ ​ភិក្ខុ​ដទៃ​មិន​គួរ​សាកច្ឆា​វិន័យ​ជាមួយ​ផង​ទេ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិនដឹង​វត្ថុ១​ ​មិនដឹង​និទាន១​ ​មិនដឹង​បញ្ញត្តិ១​ ​មិនដឹង​បទ​បាលី​ក្រោយ​មុន១​ ​មិនដឹង​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​ម្នាល​ឧបាលិ​
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 636804099700321138
ទៅកាន់ទំព័រ៖