ព្រះត្រៃបិដក ភាគ ១៣

នេះ​ជា​វិសុទ្ធិ​ទី៤​។​ ​វិសុទ្ធិ​ទី៥​ ​ភិក្ខុ​ត្រូវ​សំដែង​ដោយ​ពិស្តារ​។​ ​ម្នាល​ឧបាលិ​ ​វិសុទ្ធិ​ ​មាន៥យ៉ាងនេះ​ឯង​។​ ​
 [​២៦៤​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភោជន​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភោជន​នេះ​ ​មាន៥យ៉ាង​។​ ​ភោជន៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​បាយ១​ ​នំ​ស្រស់១​ ​នំ​ក្រៀម១​ ​ត្រី១​ ​សាច់១​។​ ​ម្នាល​ឧបាលិ​ ​ភោជន​មាន៥យ៉ាងនេះ​ឯង​។​

​ចប់​ ​ទិ​ដ្ឋា​វិ​កម្ម​វគ្គ​ ​ទី៤​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​នៃ​ទិ​ដ្ឋា​វិ​កម្ម​វគ្គ​ ​នោះ​ដូច្នេះ​


[​២៦៥​]​ ​និយាយ​អំពី​សេចក្តី​យល់ឃើញ​ ​(​សំដែង​អាបត្តិ​)​១​ ​សេចក្តី​យល់ឃើញ​ដទៃទៀត១​ ​ទទួល​ប្រគេន១​ ​អតិ​រិត្ត​ភោជន១​ ​ការ​ហាម​ភោជន១​ ​កាត់​អាបត្តិ​តាម​ប្តេជ្ញា១​ ​ការ​សូមឱកាស១​ ​សាកច្ឆា​វិន័យ១​ ​សួរ​ប្រស្នា១​ ​ប្រាប់​អរហត្តផល១​ ​វិសុទ្ធិ១​ ​ភោជន១​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636804100747421029
ទៅកាន់ទំព័រ៖