ព្រះត្រៃបិដក ភាគ ១៣
ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ អាត្មាអញ បានចេះចាំច្រើន បានទ្រទ្រង់ចាំស្ទាត់រត់មាត់ ចូលចិត្តច្បាស់លាស់ យល់ធ្លុះធ្លាយដោយទិដ្ឋិ គឺបញ្ញា ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ ឬក៏មិនមានទេ។ ម្នាលឧបាលិ បើភិក្ខុមិនមែនជាពហុស្សូត អ្នកទ្រទ្រង់ពុទ្ធវចនៈ អ្នកសន្សំពុទ្ធវចនៈទេ ធម៌ទាំងឡាយណា ដែលមានពីរោះដើមបទ ពីរោះកណ្តាលបទ ពីរោះចុងបទ ប្រកាសព្រហ្មចរិយៈដ៏បរិសុទ្ធ បរិបូណ៌សព្វគ្រប់ ទាំងអត្ថ ទាំងព្យញ្ជនៈ ធម៌ទាំងឡាយ មានសភាពដូច្នោះ ភិក្ខុនោះ មិនចេះចាំច្រើន មិនទ្រទ្រង់ មិនចាំស្ទាត់រត់មាត់ មិនចូលចិត្តច្បាស់លាស់ មិនយល់ធ្លុះធ្លាយដោយទិដ្ឋិ គឺបញ្ញាទេ គង់មានអ្នកផងនិយាយដាស់តឿនភិក្ខុនោះថា នែលោកមានអាយុ ចូរលោករៀនគម្ពីរនិកាយសិន រមែងមានអ្នកផងនិយាយដាស់តឿន ដល់ភិក្ខុនោះដូច្នេះ១។ ម្នាលឧបាលិ អង្គដទៃទៀត គឺភិក្ខុអ្នកចោទ ប៉ងនឹងចោទភិក្ខុដទៃ ត្រូវពិចារណាយ៉ាងនេះថា បាតិមោក្ខទាំងពីរ អាត្មាអញ បានចេះចាំដោយពិស្តារល្អ បានចែកបទភាជនៈដោយប្រពៃ បានចាំស្ទាត់រត់មាត់ដោយប្រពៃ បានកាត់សេចក្តីដោយល្អ តាមសុត្តៈ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ចនៈ គឺអក្ខរៈ និងបទ ធម៌នុ៎ះ មានដល់អាត្មាអញដែរឬ
ID: 636804101542516506
ទៅកាន់ទំព័រ៖