ព្រះត្រៃបិដក ភាគ ១៣

ឬក៏​មិន​មាន​ទេ​។​ ​ម្នាល​ឧបាលិ​ ​បើ​បាតិមោក្ខ​ទាំងពីរ​ ​ភិក្ខុ​មិនបាន​ចេះចាំ​ដោយ​ពិស្តារ​ ​មិនបាន​ចែក​បទ​ភាជនៈ​ដោយ​ល្អ​ ​មិនបាន​ចាំស្ទាត់​រត់មាត់​ដោយ​ល្អ​ ​មិនបាន​កាត់សេចក្តី​ដោយ​ល្អ​ ​តាម​សុ​ត្តៈ​ ​និង​អនុព្យញ្ជនៈ​ទេ​ ​កាលបើ​មាន​គេ​សួរ​ថា​ ​នែ​លោក​មាន​អាយុ​ ​ចុះ​ពាក្យ​នេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ក្នុង​ទីណា​ ​ភិក្ខុ​នោះ​ឆ្លើយ​មិន​រួច​ ​គង់មាន​អ្នកផង​និយាយ​ដាស់តឿន​ភិក្ខុ​នោះ​ថា​ ​នែ​លោក​មាន​អាយុ​ ​ចូរ​លោក​រៀន​វិន័យ​សិន​ ​រមែង​មាន​អ្នកផង​និយាយ​ដាស់តឿន​ ​ដល់​ភិក្ខុ​នោះ​ដូច្នេះ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​ពិចារណា​ធម៌៥យ៉ាងនេះ​ ​ទុក​ក្នុង​ខ្លួន​ហើយ​ ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​
 ​[​២៦៧​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​តាំងធម៌​ប៉ុន្មាន​យ៉ាង​ ​ទុក​ក្នុង​ខ្លួន​ ​ហើយ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នកចោទ​ ​ប៉ង​នឹង​ចោទ​ភិក្ខុ​ដទៃ​ ​ត្រូវ​តាំងធម៌៥យ៉ាង​ ​ទុក​ក្នុង​ខ្លួន​ ​ហើយ​ទើប​ចោទ​ភិក្ខុ​ដទៃ​បាន​។​ ​ធម៌៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ត្រូវ​តាំង​ទុក​ដូច្នេះ​ថា​ ​អាត្មាអញ​ ​នឹង​និយាយ​ក្នុង​កាលគួរ​ ​មិន​និយាយ​ក្នុង​កាលមិនគួរ១​
ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 636804101822302508
ទៅកាន់ទំព័រ៖