ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ មុខជានឹងមិនបានភិក្ខុ ដែលជាសន្ទិដ្ឋមិត្រ និងជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាមវិន័យទេ ម្នាលឧបាលិ ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះឡើយ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណា ហើយដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ មុខជានឹងបានភិក្ខុ ជាសន្ទិដ្ឋមិត្រ និងជាសម្ភត្តមិត្រ មកជាបក្ខពួក តាមធម៌ តាមវិន័យ ម្នាលឧបាលិ ភិក្ខុនោះ ត្រូវពិចារណាតទៅទៀតថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗរបស់សង្ឃ មានអត្តាទាននេះជាហេតុ នឹងមានដល់សង្ឃ ឬមិនមានទេ។ ម្នាលឧបាលិ បើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះជាហេតុ នឹងមានដល់សង្ឃមិនខាន ម្នាលឧបាលិ
ID: 636804103290426480
ទៅកាន់ទំព័រ៖