ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុមិនត្រូវកាន់យកនូវអត្តាទាននោះទេ។ ម្នាលឧបាលិ ម្យ៉ាងទៀត បើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា កាលបើអាត្មាអញ កាន់យកនូវអត្តាទាននេះ ការបង្កហេតុ ជម្លោះ ទាស់ទែង វិវាទ ការបែកធ្លាយនៃសង្ឃ ការប្រេះឆានៃសង្ឃ ការកំណត់នៃសង្ឃ អំពើផ្សេងៗនៃសង្ឃ មានអត្តាទាននោះជាហេតុ នឹងមិនមានដល់សង្ឃទេ ម្នាលឧបាលិ ភិក្ខុត្រូវកាន់យកនូវអត្តាទាននោះចុះ។ ម្នាលឧបាលិ អត្តាទានប្រកបដោយអង្គ៥យ៉ាងនេះឯង ដែលភិក្ខុកាន់យកហើយ ជាធម្មជាតមិនធ្វើឲ្យក្តៅក្រហាយ ក្នុងកាលជាខាងក្រោយ។
[២៧១] ព្រះឧបាលិក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុប្រកបដោយអង្គប៉ុន្មាន ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបឈ្មោះថា ជាអ្នកមានឧបការៈច្រើន ដល់ភិក្ខុដែលកើតអធិករណ៍។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខ បរិបូណ៌ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ១ ជាពហុស្សូត ទ្រទ្រង់ពុទ្ធវចនៈ សន្សំពុទ្ធវចនៈ ធម៌ទាំងឡាយណា ដែល
ID: 636804103571572561
ទៅកាន់ទំព័រ៖