ព្រះត្រៃបិដក ភាគ ១៣

មាន​ពីរោះ​ដើម​បទ​ ​ពីរោះ​កណ្តាល​បទ​ ​ពីរោះ​ចុង​បទ​ ​ប្រកាស​ព្រហ្មចរិយៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​សព្វគ្រប់​ ​ទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ ​ធម៌​ទាំងឡាយ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ក៏បាន​ចេះដឹង​ច្រើន​ ​បាន​ទ្រទ្រង់​ចាំស្ទាត់​ ​រត់មាត់​ ​ចូលចិត្ត​ច្បាស់លាស់​ ​យល់​ជ្រាលជ្រៅ​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា១​ ​ភិក្ខុ​នោះ​ ​បាន​ចេះចាំ​បាតិមោក្ខ​ទាំងពីរ​ដោយ​ពិស្តារ​ ​ចែក​បទ​ភាជនៈ​ដោយ​ត្រឹមត្រូវ​បាន​ ​ចាំស្ទាត់​រត់មាត់​ដោយ​ប្រពៃ​ ​កាត់សេចក្តី​បាន​ស្រួល​តាម​សុ​ត្តៈ​ ​និង​អនុព្យញ្ជនៈ១​ ​ជា​អ្នក​តាំង​មាំ​ក្នុង​វិន័យ​ ​មិន​រំភើប​(​១​)​ ​អាច​លួងលោម​ ​ពន្យល់​ដល់​ជន​ទាំងពីរ​ខាង​ ​ដែល​មាន​សេចក្តី​ទាស់ទែងគ្នា​ ​ដោយ​អត្ថ​ ​និង​ពិចារណា​ ​ឲ្យ​ក្រឡេក​មើល​ ​ឲ្យ​ជ្រះថ្លា​បាន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​ពួក​ភិក្ខុ​ដែល​កើត​អធិករណ៍​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​ភិក្ខុ​ដែល​កើត​អធិករណ៍​ដែរ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មាន​កាយសមាចារ​បរិសុទ្ធ១​ ​មាន​វចីសមាចារ​បរិសុទ្ធ១​ ​មាន​អាជីវៈ​បរិសុទ្ធ១​ ​ជា​បណ្ឌិត​ឈ្លាសវៃ១​ ​កាលបើ​គេ​សាកសួរ​ ​ក៏អាច​ឲ្យ​គេ​សាកសួរ​បាន១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​
​(​១​)​ ​អដ្ឋកថា​ ​មិន​លះបង់​លទ្ធិ​របស់​ខ្លួន​ ​ដោយ​ត្រឹមតែ​ពាក្យ​អ្នកដទៃ​។​
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 636804103939613612
ទៅកាន់ទំព័រ៖