ព្រះត្រៃបិដក ភាគ ១៣
[៤២] ការបញ្ឈប់បាតិមោក្ខមិនប្រកបដោយធម៌ មាន៣យ៉ាង។ ការបញ្ឈប់បាតិមោក្ខប្រកបដោយធម៌ មាន៣យ៉ាង។ បរិវាស មាន៣យ៉ាង គឺ បដិច្ឆន្នបរិវាស១ អប្បដិច្ឆន្នបរិវាស១ សុទ្ធន្តបរិវាស១។ មានត្តមាន៣យ៉ាងគឺ បដិច្ឆន្នមានត្ត១ អប្បដិច្ឆន្នមានត្ត១ បក្ខមានត្ត១។ ការដាច់រាត្រីរបស់ភិក្ខុដែលនៅបរិវាស មាន៣យ៉ាងគឺ ការនៅរួម១ ការមិននៅរួម១ ការមិនបានប្រាប់១។
[៤៣] ភិក្ខុនៅខាងក្នុង ត្រូវអាបត្តិ នៅខាងក្រៅ មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅ ត្រូវអាបត្តិ នៅខាងក្នុង មិនត្រូវអាបត្តិក៏មាន ត្រូវអាបត្តិទាំងខាងក្នុង ទាំងខាងក្រៅក៏មាន។ ភិក្ខុនៅខាងក្នុងសីមា ត្រូវអាបត្តិ នៅខាងក្រៅសីមា មិនត្រូវអាបត្តិក៏មាន នៅខាងក្រៅសីមា ត្រូវអាបត្តិ នៅខាងក្នុងសីមា មិនត្រូវអាបត្តិក៏មាន ត្រូវអាបត្តិទាំងខាងក្នុងសីមា ទាំងខាងក្រៅសីមាក៏មាន។
[៤៤] ភិក្ខុត្រូវអាបត្តិដោយអាការ៣យ៉ាងគឺ ត្រូវដោយកាយ១ ត្រូវដោយវាចា១ ត្រូវដោយកាយ និងវាចា១។ ភិក្ខុត្រូវអាបត្តិដោយអាការ៣យ៉ាងដទៃទៀត គឺ ត្រូវក្នុងកណ្តាលសង្ឃ១ ត្រូវក្នុងកណ្តាលគណៈ១ ត្រូវក្នុងសំណាក់នៃបុគ្គល១។ ភិក្ខុចេញចាកអាបត្តិ ដោយអាការ៣យ៉ាង គឺ ចេញចាកដោយកាយ១ ចេញចាកដោយវាចា១ ចេញចាក
ID: 636803451872247492
ទៅកាន់ទំព័រ៖