ព្រះត្រៃបិដក ភាគ ១៣

ទើប​ឈ្មោះថា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​ពួក​ភិក្ខុ​ដែល​កើត​អធិករណ៍​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​ក៏​ឈ្មោះថា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​ពួក​ភិក្ខុ​ដែល​កើត​អធិករណ៍​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ដឹង​វត្ថុ១​ ​ដឹង​និទាន១​ ​ដឹង​បញ្ញត្តិ១​ ​ដឹង​បទ​បាលី​ក្រោយ​មុន១​ ​ដឹង​គន្លង​ពាក្យ​ដែល​ជាប់​តគ្នា១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​ ​ទើប​ឈ្មោះថា​ ​ជា​អ្នកមាន​ឧបការៈ​ច្រើន​ ​ដល់​ពួក​ភិក្ខុ​ដែល​កើត​អធិករណ៍​។​ ​
 [​២៧២​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​ដែល​ភិក្ខុ​មិន​ត្រូវ​សាកសួរ​(​១​)​ ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​ភិក្ខុ​ផងគ្នា​មិន​ត្រូវ​សាកសួរ​ទេ​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​មិនដឹង​សុ​ត្តៈ​ ​(​ឧភតោ​វិភង្គ​)​១​ ​មិនដឹង​សុ​ត្តា​នុ​លោម​ ​(​មហា​បទេស​បួន​ខាង​ព្រះ​សូត្រ​)​១​ ​មិនដឹង​វិន័យ​ ​(​ខន្ធកៈ​ ​និង​បរិវា​រៈ​)​១​ ​មិនដឹង​វិ​នយានុ​លោម​ ​(​មហា​បទេស​បួន​ខាង​វិន័យ​)​១​ ​ជា​អ្នក​មិន​ឈ្លាស​ក្នុង​ហេតុ​ ​និង​មិនមែន​ហេតុ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ភិក្ខុ​មិន​ត្រូវ​សាក​
​(​១​)​ ​សំដៅយក​ការពិនិត្យ​ដេញដោល​ ​ពិនិត្យ​រករឿង​ឲ្យ​ឃើញ​ពិត​ ​ឬទេ​។​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636804104332276071
ទៅកាន់ទំព័រ៖