ព្រះត្រៃបិដក ភាគ ១៣
ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងវត្ថុ១ មិនដឹងនិទាន១ មិនដឹងបញ្ញត្តិ១ មិនដឹងបទបាលីក្រោយមុន១ មិនដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គទាំង៥ ទើបភិក្ខុគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងវត្ថុ១ ដឹងនិទាន១ ដឹងបញ្ញត្តិ១ ដឹងបទបាលីក្រោយមុន១ ដឹងគន្លងពាក្យដែលជាប់តគ្នា១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ១ មិនដឹងសមុដ្ឋាននៃអាបត្តិ១ មិនដឹងប្រយោគនៃអាបត្តិ១ មិនដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ ជាអ្នកមិនឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុ
ID: 636804132977034457
ទៅកាន់ទំព័រ៖