ព្រះត្រៃបិដក ភាគ ១៣
ប្រកបដោយអង្គ៥ ទើបគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ១ ដឹងសមុដ្ឋាននៃអាបត្តិ១ ដឹងប្រយោគនៃអាបត្តិ១ ដឹងសេចក្តីរម្ងាប់នៃអាបត្តិ១ អ្នកឈ្លាស ក្នុងការវិនិច្ឆ័យអាបត្តិ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ទើបគួរសាកសួរបាន។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥ដទៃទៀត ក៏ភិក្ខុមិនត្រូវសាកសួរទេ។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអធិករណ៍១ មិនដឹងសមុដ្ឋាននៃអធិករណ៍១ មិនដឹងប្រយោគនៃអធិករណ៍១ មិនដឹងសេចក្តីរម្ងាប់នៃអធិករណ៍១ មិនឈ្លាស ក្នុងការវិនិច្ឆ័យអធិករណ៍១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គទាំង៥នេះឯង ភិក្ខុមិនត្រូវសាកសួរទេ។ ម្នាលឧបាលិ ភិក្ខុដែលប្រកបដោយអង្គ៥ ទើបគួរសាកសួរបាន។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអធិករណ៍១ ដឹងសមុដ្ឋាននៃអធិករណ៍១
ID: 636804133272281344
ទៅកាន់ទំព័រ៖