ព្រះត្រៃបិដក ភាគ ១៣

ដឹង​ប្រយោគ​នៃ​អធិករណ៍១​ ​ដឹងសេចក្តី​រម្ងាប់​នៃ​អធិករណ៍១​ ​អ្នក​ឈ្លាស​ ​ក្នុង​ការវិនិច្ឆ័យ​អធិករណ៍១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ទាំង៥នេះឯង​ ​ទើប​គួរ​សាកសួរ​បាន​។​ ​

​ចប់​ ​អត្តា​ទាន​វគ្គទី៥​។​
​ឧទ្ទាន​ ​គឺ​បញ្ជីរឿង​ ​នៃ​អត្តា​ទាន​វគ្គ​នោះ​ ​ដូច្នេះ​


​[​២៧៣​]​ ​និយាយ​អំពី​ភិក្ខុ​អ្នកចោទ​មាន​កាយសមាចារ​ជាដើម​ ​បរិសុទ្ធ១​ ​ភិក្ខុ​អ្នកចោទ​ ​និយាយ​ក្នុង​កាលគួរ១​ ​ភិក្ខុ​អ្នកចោទ​ ​ប្រកបដោយ​សេចក្តី​ករុណា១​ ​ភិក្ខុ​សូមឱកាស១​ ​ភិក្ខុ​គួរ​កាន់​យក​នូវ​អត្តា​ទាន១​ ​ភិក្ខុ​មាន​ឧបការៈ​ ​ដល់​ភិក្ខុ​ដែល​កើត​អធិករណ៍១​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត១​ ​ភិក្ខុ​ដឹង​វត្ថុ១​ ​សុ​ត្តៈ១​ ​ធម៌១​ ​វត្ថុ​ដទៃទៀត១​ ​អាបត្តិ១​ ​អធិករណ៍១​។​

 [​២៧៤​]​ ​ព្រះ​ឧបាលិ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​មាន៥ពួក​។​ ​៥ពួក​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​ព្រោះ​ល្ងង់​វង្វេង១​ ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​មាន​សេចក្តី​ប្រាថ្នា​លាមក​ ​មាន​សេចក្តី​ប្រាថ្នា​គ្រប​សង្កត់១​ ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​ព្រោះ​ឆ្កួត​ ​ព្រោះ​រាយមាយ​ចិត្ត១​ ​
ថយ | ទំព័រទី ៣០៤ | បន្ទាប់
ID: 636804133735237824
ទៅកាន់ទំព័រ៖