ព្រះត្រៃបិដក ភាគ ១៣

ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​ដោយ​គិតថា​ ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​ព្រះពុទ្ធ​ ​និង​ពួក​ពុទ្ធ​សាវ័ក​ ​តែង​សរសើរ១​ ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រាថ្នា​តិច​ផង​ ​ព្រោះ​អាស្រ័យ​សេចក្តី​សន្តោស​ផង​ ​ព្រោះ​អាស្រ័យ​ការ​ដុសខាត់​ចិត្ត​ផង​ ​ព្រោះ​អាស្រ័យ​សេចក្តី​ស្ងាត់​ផង​ ​ព្រោះ​អាស្រ័យ​សេចក្តី​ប្រតិបត្តិ​ ​ដែល​មានប្រយោជន៍​ផង១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​អ្នក​កាន់​អារញ្ញក​ធុតង្គ​ ​មាន៥ពួក​នេះឯង​។​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់បិណ្ឌ​បា​តិក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​បេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​បំសុ​កូ​លិក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​រុក្ខមូលិក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​សោ​សា​និក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​អព្ភោកាសិក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​តេ​ចីវរិ​ក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​សប​ទាន​ចារិក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្ន​ក​កាន់​នេ​សជ្ជិ​ក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​យថា​សន្ថតិ​ក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​ឯ​កាស​និក​ធុតង្គ​ ​មាន​ប៉ុន្មាន​ពួក​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​អ្នក​កាន់​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636804134513162319
ទៅកាន់ទំព័រ៖