ព្រះត្រៃបិដក ភាគ ១៣
ខលុបច្ឆាភត្តិកធុតង្គ មានប៉ុន្មានពួក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មានប៉ុន្មានពួក។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មាន៥ពួក។ ៥ពួក គឺអ្វីខ្លះ។ គឺភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះសេចក្តីល្ងង់វង្វេង១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មានសេចក្តីប្រាថ្នាលាមក មានសេចក្តីប្រាថ្នាគ្របសង្កត់១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះឆ្កួត ព្រោះរាយមាយចិត្ត១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ដោយគិតថា ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រះពុទ្ធ និងពួកសាវ័កនៃព្រះពុត្ធ តែងសរសើរ១ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ ព្រោះអាស្រ័យសេចក្តីប្រាថ្នាតិចផង ព្រោះអាស្រ័យសេចក្តីសន្តោសផង ព្រោះអាស្រ័យការដុសខាត់ចិត្តផង ព្រោះអាស្រ័យសេចក្តីស្ងាត់ផង ព្រោះអាស្រ័យសេចក្តីប្រតិបត្តិ ដែលមានប្រយោជន៍នេះផង១។ ម្នាលឧបាលិ ភិក្ខុអ្នកកាន់បត្តបិណ្ឌិកធុតង្គ មាន៥ពួកនេះឯង។
ចប់ ធុតង្គវគ្គទី៦។
ឧទ្ទាន គឺបញ្ជីរឿងនៃធុតង្គវគ្គ នោះដូច្នេះ
[២៧៥] និយាយអំពីភិក្ខុកាន់អារញ្ញកធុតង្គ១ ភិក្ខុកាន់បិណ្ឌបាតិកធុតង្គ១ ភិក្ខុកាន់បំសុកូលិកធុតង្គ១ ភិក្ខុកាន់រុក្ខមូលិកធុតង្គ១ ភិក្ខុកាន់សោសានិកធុតង្គ១ ជាគំរប់៥ ភិក្ខុកាន់
ID: 636804134958387784
ទៅកាន់ទំព័រ៖