ព្រះត្រៃបិដក ភាគ ១៣

​អព្ភោកាសិក​ធុតង្គ១​ ​ភិក្ខុ​កាន់​តេ​ចីវរិ​ក​ធុតង្គ១​ ​ភិក្ខុ​កាន់​សប​ទាន​ចារិក​ធុតង្គ១​ ​ភិ​ក្ខុ​កាន់​នេ​សជ្ជិ​ក​ធុតង្គ១​ ​ភិក្ខុ​កាន់​យថា​សន្ថតិ​ក​ធុតង្គ១​ ​ភិក្ខុ​កាន់​ឯ​កាស​និក​ធុតង្គ១​ ​ភិក្ខុ​កាន់​ខលុ​បច្ឆា​ភត្តិក​ធុតង្គ១​ ​ភិក្ខុ​កាន់​បត្ត​បិណ្ឌិក​ធុតង្គ១​។​

 [​២៧៦​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មុសាវាទ​ ​មាន​ប៉ុន្មាន​យ៉ាង​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ឧបាលិ​ ​មុសាវាទ​នេះ​ ​មាន៥យ៉ាង​។​ ​៥យ៉ាង​ ​គឺ​អ្វីខ្លះ​។​ ​គឺ​មុសាវាទ​ ​ដល់​នូវ​បារាជិក​ ​ក៏​មាន​ ​មុសាវាទ​ ​ដល់​នូវ​សង្ឃាទិសេស​ក៏​មាន​ ​មុសាវាទ​ ​ដល់​នូវ​ថុល្លច្ច័យ​ក៏​មាន​ ​មុសាវាទ​ ​ដល់​នូវ​បាចិត្តិយៈ​ក៏​មាន​ ​មុសាវាទ​ ​ដល់​នូវ​ទុក្កដ​ក៏​មាន​។​ ​ម្នាល​ឧបាលិ​ ​មុសាវាទ​ ​មាន៥យ៉ាងនេះ​ឯង​។​
 [​២៧៧​]​ ​ព្រះ​ឧបាលិ​ ​ក្រាបបង្គំទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ប៉ុន្មាន​ ​កាលបើ​បញ្ឈប់​នូវ​ឧបោសថ​ ​ឬ​បវារណា​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​សង្ឃ​គប្បី​សង្កត់សង្កិន​ថា​ ​ម្នាល​ភិក្ខុ​ ​ណ្ហើយ​ ​លោក​កុំ​បង្កហេតុ​ ​កុំ​ធ្វើ​ជម្លោះ​ ​កុំ​ទាស់ទែង​ ​កុំ​វិវាទគ្នា​ឡើយ​ ​ដូច្នេះហើយ​សឹម​ធ្វើ​ឧបោសថ​ ​ឬ​បវារណា​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636804135366581131
ទៅកាន់ទំព័រ៖