ព្រះត្រៃបិដក ភាគ ១៣

ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥​ ​កាលបើ​បញ្ឈប់​នូវ​ឧបោសថ​ ​ឬ​បវារណា​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​សង្ឃ​គប្បី​សង្កត់សង្កិន​ថា​ ​ម្នាល​ភិក្ខុ​ ​ណ្ហើយ​ ​លោក​កុំ​បង្កហេតុ​ ​កុំ​ធ្វើ​ជម្លោះ​ ​កុំ​ទាស់ទែង​ ​កុំ​វិវាទគ្នា​ឡើយ​ ​ដូច្នេះហើយ​សឹម​ធ្វើ​ឧបោសថ​ ​ឬ​បវារណា​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នក​មិន​ខ្មាសបាប១​ ​ជា​មនុស្ស​ល្ងង់១​ ​មិនមែន​ជា​បកត​ត្ត១​ ​ជា​អ្នក​និយាយ​ដោយ​បំណង​នឹង​ឲ្យ​ភិក្ខុ​ដទៃ​ឃ្លាត​ ​(​ចាក​សាសនា​)​១​ ​ជា​អ្នក​មិន​ប្រាថ្នា​នឹង​ចេញ​ចាក​អាបត្តិ១​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥នេះឯង​ ​កាលបើ​បញ្ឈប់​នូវ​ឧបោសថ​ ​ឬ​បវារណា​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​សង្ឃ​គប្បី​សង្កត់សង្កិន​ថា​ ​ម្នាល​ភិក្ខុ​ ​ណ្ហើយ​ ​លោក​កុំ​បង្កហេតុ​ ​កុំ​ធ្វើ​ជម្លោះ​ ​កុំ​ទាស់ទែង​ ​កុំ​វិវាទគ្នា​ឡើយ​ ​ដូច្នេះហើយ​សឹម​ធ្វើ​ឧបោសថ​ ​ឬ​បវារណា​។​ ​ម្នាល​ឧបាលិ​ ​ភិក្ខុ​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​កាលបើ​បញ្ឈប់​នូវ​ឧបោសថ​ ​ឬ​បវារណា​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​ ​សង្ឃ​គប្បី​សង្កត់សង្កិន​ថា​ ​ម្នាល​ភិក្ខុ​ ​ណ្ហើយ​លោក​ ​កុំ​បង្កហេតុ​ ​កុំ​ធ្វើ​ជម្លោះ​ ​កុំ​ទាស់ទែង​ ​កុំ​វិវាទគ្នា​ឡើយ​ ​ដូច្នេះហើយ​សឹម​ធ្វើ​ឧបោសថ​ ​ឬ​បវារណា​។​ ​អង្គ៥​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ភិក្ខុ​ជា​អ្នកមាន​កាយសមាចារ​មិន​បរិសុទ្ធ១​ ​មាន​វចីសមាចារ​មិន​បរិសុទ្ធ១​ ​មាន​អាជីវៈ​មិន​បរិសុទ្ធ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឈ្លាសវៃ១
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636804135625565945
ទៅកាន់ទំព័រ៖