ព្រះត្រៃបិដក ភាគ ១៣
ជាអ្នកធ្វើការបង្កហេតុ ធ្វើជម្លោះ១។ ម្នាលឧបាលិ ភិក្ខុប្រកបដោយអង្គ៥នេះឯង កាលបើបញ្ឈប់នូវឧបោសថ ឬបវារណា ក្នុងកណ្តាលជំនុំសង្ឃ សង្ឃគប្បីសង្កត់សង្កិនថា ម្នាលភិក្ខុ ណ្ហើយ លោកកុំបង្កហេតុ កុំធ្វើជម្លោះ កុំទាស់ទែង កុំវិវាទគ្នាឡើយ ដូច្នេះហើយសឹមធ្វើឧបោសថ ឬបវារណា។
[២៧៨] ព្រះឧបាលិ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចំរើន សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គប៉ុន្មាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុមិនដឹងអាបត្តិ និងអនាបត្តិ១ មិនដឹងអាបត្តិស្រាល និងធ្ងន់១ មិនដឹងសាវសេសាបត្តិ និងអនវសេសាបត្តិ១ មិនដឹងទុដ្ឋុល្លាបត្តិ និងអទុដ្ឋុល្លាបត្តិ១ មិនដឹងសប្បដិកម្មាបត្តិ
(១) និងអប្បដិកម្មាបត្តិ
(២)១ ។ ម្នាលឧបាលិ សង្ឃមិនត្រូវឲ្យការសាកសួរដល់ភិក្ខុ ដែលប្រកបដោយអង្គ៥នេះឯង។ ម្នាលឧបាលិ សង្ឃត្រូវឲ្យការសាកសួរ ដល់ភិក្ខុដែលប្រកបដោយអង្គ៥។ អង្គ៥ គឺអ្វីខ្លះ។ គឺភិក្ខុដឹងអាបត្តិ និងអនាបត្តិ១ ដឹងនូវអាបត្តិស្រាល
(១) ប្រែថា អាបត្តិដែលកែត្រឡប់ដោយវុដ្ឋានវិធី និងទេសនាវិធីបាន ។ (២) ប្រែថា អាបត្តិដែលកែត្រឡប់មិនបាន គឺបារាជិកាបត្តិ។
ID: 636804136156166293
ទៅកាន់ទំព័រ៖